ថ្ងៃចាក់ដូសទី៣ មនុស្សក្រុមនេះអនុញ្ញាតឱ្យឈប់សម្រាក១ថ្ងៃពេញ មិនកាត់លុយទេនិងចាក់នៅកន្លែងទាំងនេះ

នាថ្ងៃ១១ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ ដល់ប្រជាពលរដ្ឋនិងកម្មករនិយោជិត អាចឈប់សម្រាក១ថ្ងៃពេញ ដោយមិនត្រូវបានកាតលុយឡើយ។



ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះតទៅ បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិតទាំងអស់ អាចទៅចាក់វ៉ាក់សាំងដូសជំរុញឬដូសទី៣ នៅកងយោធពលខេមរភូមិន្ទ ដោយឥតគិតថ្លៃបានហើយ។ ទន្ទឹមនេះ ក្រសួងបានស្នើឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃចាក់ដូសជំរុញឬដូសទី៣នេះ។
ដើម្បីចាក់ដូសជំរុញបាន បងប្អូនត្រូវភ្ជាប់ជាមួយ៖ ទី១.ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងទី២.អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញ ពោលគឺធានានូវគម្លាតរយៈពេល០៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់ដូសទី២
ខាងក្រោមនេះ ជាទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ និងលេខទូរស័ព្ទដើម្បីទំនាក់ទំនងចាក់វ៉ាក់សាំង សម្រាប់ពលរដ្ឋនៅក្នុងខណ្ឌទាំង៦ រួមមាន៖ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោ




Post a Comment

0 Comments